[English below] រួមចំណែកនិងជំនួសមុខឲ្យក្រុមការងារទាំងអស់ ព្រមទាំងអ្នកផ្ដួចផ្តើមគំនិតបង្កើតនូវមូលនិធិសប្បុរសធម៌ក្នុងការចូលរួមជួយគ្រួសារជនរងគ្រោះដោយសារគ្រោះអគ្គីភ័យដែលបានបំផ្លាញលំនៅដ្ឋានលក់ធុងហ្គាសនិងឆក់យកជីវិតមនុស្សអស់៤នាក់ កាលពីល្ងាច ថ្ងៃទី១៨ ខែកក្កដានេះ នៅតាមបណ្ដោយផ្លូវព្រះត្រសក់ផ្អែម សង្កាត់បឹងរ៉ាំង ខណ្ឌដូនពេញ, យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាង គ្រាមក្រំចំពោះគ្រួសារជនរងគ្រោះទាំង៤នាក់ដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុអគ្គីភ័យដ៏គួរឲ្យរន្ធត់មួយនេះ។ ទន្ទឹមគ្នានេះផងដែរ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមចែករំលែកនូវថវិកាផ្ទាល់ខ្លួនជួយដល់គ្រួសារជនរងគ្រោះក្នុងគ្រាដ៏សែនសោកសៅនេះ។ យើងខ្ញុំក៏សូមជំរាបជាដំណឹងផងដែរថា ក្រុមការងារគឺនៅតែបន្ដទទួលនូវថវិការដែលជាជំនួយរបស់សប្បុរសជនគ្រប់ទិសទីមិនថាតិចក្ដីច្រើនក្ដី តាមលទ្ធភាពរបស់បងប្អូនជនរួមជាតិ ដែលចង់ចូលរួមចែករំលែកនូវទឹកចិត្តអាណិតអាសូរចំពោះក្រុមគ្រួសារជនរងគ្រោះទាំង០៤នាក់ តាមរយ:គណនីយធនាគារ ABA ឈ្មោះ LAM SOKHALAY លេខ 000548746 រហូតទៅដល់ថ្ងៃស្អែកនេះ។ សូមគួរបញ្ជាក់ថា រាល់ថវិការជំនួយទាំងអស់មិនថាមួយកាក់មួយសេន ក្រុមការងារនឹងប្រគល់ដោយផ្ទាល់ឲ្យដល់ដៃក្រុមគ្រួសារផ្ទាល់តែម្ដង ដើម្បីចៀសវាងនូវការបាត់បង់ផ្សេងៗជាយថាហេតុ។ Contribute and represent all the team and the initiator of the charity fund to help the families of the victims of the fire of house selling cylinders which destroyed and took the lives of 4 people on the evening of This July 18, along Preah Trasak Paem Street, Sangkat Boeung Reang, Khan Daun Penh, We extend our deepest condolences to the families of the four victims who lost their lives in this horrific fire accident. At the same time, we would like to thank all the benefactors who have shared their personal funds to help the families of the victims in this sad time. We would also like to inform you that our team continues to receive donations from philanthropists everywhere, no matter how small, according to the ability of our compatriots who want to share their compassion for their families of all 4 victims through ABA bank account name LAM SOKHALAY number 000548746 until tomorrow. It should be noted that all donations, whether a cent or a penny, the team will hand over directly to the family directly to avoid any possible loss. Credit animation photo : PS Pich Poster by Votey Pen