រយ:ពេលមួយសប្ដាហ៍ជាងមកនេះយើងសង្កេតឃើញថាកម្ពុជាកំពុងរងនូវប្រព័ន្ធសម្ពាធទាប ដែលជាឥទ្ធិពលពីព្យុះ Tropical Storm និង ព្យុះទី១៥ LINFA ដែលបង្កជាជំនន់ទឹកភ្លៀងគ្រប់ទីកន្លែងនៃទីក្រុងភ្នំពេញនិងបណ្តាខេត្តមួយចំនួនធំ។ ដូចនេះសូមបងប្អូនទាំងអស់គ្នាបង្កើននូវការប្រុងប្រយ័ត្នលើប្រការមួយចំនួនដូចជា ÷ - ត្រួតពិនិត្យនិងប្រុងប្រយ័ត្នគ្រប់កន្លែងដែលមានប្រព័ន្ធចរន្តអគ្គិសនី បើមិនមានការប្រើប្រាស់ចាំបាច់ត្រូវបិទឬផ្ដាច់ចរន្តចោល។ - ស្វែងរកទីទួលមានសុវត្ថិភាព ពិសេសទុកដាក់សម្ភារៈមានតម្លៃឲ្យបានល្អ ចៀសវាងការខូចខាតនិងការបាត់បង់ក្នុងករណីណាមួយ។ - ថែទាំសុខភាពឲ្យបានល្អក្នុងខណ:ពេលនេះ បរិភោគស្អាតនិងអនាម័យ។ - បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់់បន្ទាប់បន្សំមួយចំនួនដែលអាចកើតមានក្នុងពេលមានទឹកជំននបែបនេះ ដែលមានដូចជា សត្វអសិរពិស បាក់ដី រលំដើមឈើ រន្ទះបាញ់ ។ល។ - ត្រូវតាមដានរាល់ការវិវត្តនៃជំនន់ទឹក ពិសេសតំបន់ដែលរងនូវសម្ពាធទាបនិងស្ដាប់ការផ្សព្វផ្សាយរបស់អាជ្ញាធរដែនដី ពិសេសការផ្សព្វផ្សាយពីក្រសួងធនធានទឹកនិងឧតុនិយម តាមរយ:ប្រព័ន្ធផ្សព្វផ្សាយដែលអាចទុកចិត្តបានដូចជា ទូរទស្សន៍ វិទ្យុ និងផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology ចូលរួមការងារសុវត្ថិភាពរបស់ខ្លួនអ្នក ក៏ដូចជាជួយដល់អាជ្ញាធរផងដែរព្រោះពួកគាត់មានទាំងកាតព្វកិច្ចការពារសង្រ្គោះប្រជាពលរដ្ឋនិងកាតព្វកិច្ចដោះស្រាយរំដោះបញ្ហាទឹកជំនន់ផងដែរ។